កីឡាករវ័យក្មេងរបស់ក្លិប Barca កីឡាករ Yerry Mina នឹងត្រូវខ្ចីជើងទៅកាន់ក្លឹប Liverpool នៅរដូវកាលក្រោយ

Posted by

យោងតាមរបាយការណ៍ដ៏គួរឲ្យជឿជាក់មួយនៅក្នុងប្រទេសអេស្ប៉ាញបានដឹងថាកីឡាករ ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona Yerry Mina នឹងត្រូវខ្ចីជើងដោយក្លឹបមួយ EPL នៅរដូវកាលក្រោយ។

ហើយបើយោងតាមអ្នកកាសែតម្នាក់ដែលដឹងច្បាស់ថាក្លឹបនេះគឺជាក្លឹបហង្សក្រហម Liverpool ។

កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅ កីឡាកររូបនេះបានជួយរកគ្រាប់ឲ្យ Barcelona ក្នុងការប្រយុទ្ឋតតាំងជាមួយ Villarreal នៅ​ Camp Nu ។

កីឡាករវ័យ 23 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាមួយក្រុមជំរើសជាតិគួឡុំងប៊ីបានចំនួន 11 ប្រកួត ។

នៅក្នុងកម្មវិធី El Chiringuito Technology អ្នកសារព័ត៌មានម្នាក់បានឲ្យដឹងថា “កីឡាករ Yerry Mina និងចូលរួមជាមួយLiverpool នៅរដូវកាលក្រោយក្នុងលក្ខខណ្ឌ” ៕

ប្រភពៈ The Mirror UK

ប្រែសម្រួលដោយៈ វីរះ

Leave a Reply

Your email address will not be published. Required fields are marked *