Klopp សង្ឃឹមថា Can និង Gomez អាចបង្ហាញខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League

Posted by

 

 

កីឡាករសំខាន់ពីររូបកំពុងតែរងរបួស ហើយអាចប្រឈមមុខនឹងការមិនបានបង្ហាញខ្ឡួនក្នុងជំនូបដ៏សំខាន់ជាមួយ Real Madrid នៅទីក្រុង Kiev នៅថ្ងៃទី 26 ខែឧសភា ឆ្នាំ ២០១៨ វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។

លោក Jurgen Klopp អ្នកចាត់ការទូទៅនៃក្រុម Liverpool នៅតែមានសង្ឃឹមថាខ្សែការពារ Emre Can និង Joe Gomez អាចចូលលេងក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្របាន ។

Can មានបញ្ហារបួសនៅពេកដែល Liverpool ទទួលជ័យជម្នះនៅលើទឹកដី Watford កាលពីថ្ងៃ 17 ខែមីនា​កន្លងទៅ ខណៈដែលខ្សែការពារ Gomez មានរបួសក្នុងការប្រកួតជាមួយក្រុម Stoke City កាលពីសប្តាហ៍មុន ។

កីឡាករទាំងពីររូបនេះនឹងមិនអាចលេងបានទេសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះប៉ុន្តែលោក Klopp សង្ឃឹមថាពួកគេនឹងជាសេ្បះស្បើយនៅសប្តាហ៍ក្រោយនេះ សម្រាប់ការប្រកួតជាមួយក្រុម Real Madrid នៅ Kiev នាថ្ងៃទី 26 ខែឧសភា។

ប្រែសម្រួលដោយៈ  វីរៈ

Leave a Reply

Your email address will not be published. Required fields are marked *