ក្លឹប Barcelona មានបំណងបើកទ្វាអោយកីឡាករ Luis Suarez ចាកចេញនៅរដូវក្តៅខាងមុខ

Posted by

 

ក្លឹប Barcelona មានបំណងអនុញ្ញាតិឱ្យ Luis Suarez ដើរចេញពី Cam Nou នៅរដូវក្តៅខាងមុខនេះ ក្នុងករណីដែល Antoine Griezmann មកចូលរួមជាមួយ Barcelona ។

អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool Suarez គឺជាសមាជិកដ៏សំខាន់មួយក្នុការរួមចំណែលអោយ Barcelona ឈ្នះពានរង្វាន់ La Liga និង​ Copa Del Ray  ខណៈដែលខ្សែប្រយុទ្ធរូបរកបាន 30 គ្រាប់ក្នុងរដូវកាលនេះ ។

Luis Suarez បានផ្ទេមកពី Anfield ក្នុងតម្លៃខ្លួន 65 លានផោនកាលពីឆ្នាំ ២០១៤ ។

យោងតាមប្រពន្ធផ្សព្វផ្សាយ  Catalunya​ Radio បានឱ្យដឹងថាគ្រូបង្វឹក Barca នឹងអនុញ្ញាតឱ្យ Suarez ចាកចេញពីក្លឹបនៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារ ។

នោះគឺដោយសារពួកគេមានទំនុកចិត្តក្នុងការនាំយកកីឡាករបារាំង Griezmann ពីក្រុម Atletico Madrid ។

 

ប្រែសម្រួលដោយៈ វីរះ

Leave a Reply

Your email address will not be published. Required fields are marked *