គ្រាន់តែយកសារុងមកច្នៃម៉ូដសោះ ទូច ស្រីលក្ខណ៍ ជាប់ឈ្មោះជារាជិនីសារុង

Posted by

ភ្នំពេញ៖​ វាគួឲ្យភ្ញាក់ផ្អើលដែល​ តារាចម្រៀង​ និងសម្តែង បែបក្រមិចក្រមើម​ អ្នកនាង​ ទូច​ ស្រីលក្ខណ៍​ ត្រូវបាន​ ទស្សនិកជន​ ដាក់រហ័សនាមឲ្យថា ជារាជិនីសារុង​ ដោយគ្រាន់តែថ្មីៗនេះនាងបានផ្សព្វផ្សាយឲ្យអ្នកលេងបណ្តាញសង្គម​ ងាកមកស្គាល់ពីអត្ថប្រយោជន៍កាន់តែច្រើនអំពីសារុង។

រយៈពេលប៉ុន្មានខែចុងក្រោយនេះ​  អ្នកនាង​ ទូច​ ស្រីលក្ខណ៍​ បានបង្ហាញជាបន្តបន្ទាប់ក្នុងការយកសារុង ខ្មែរ មកកែច្នៃជាសម្លៀកបំពាក់​ ក្នុងគោលបំណងបំផុស​ឲ្យកាន់ឃើញពីអត្ថប្រយោជន៍​របស់សារុងខ្មែរ​ រហូតដល់ថ្នាក់តារារូបនេះយកសារុងមកបង្កើតជាអាជីវកម្ម​ នឹងការច្នៃម៉ូដសារុងចេញជារូបរាង​ហើយនាងក៏ត្រូវបានមហាជន​ ដាក់រហ័សនាមឲ្យថា​ រាជិនីសារុងផងដែរ។

តារាស្រីដែលទើបតែ​ទទួលបានរហ័សនាមថ្មី​រូបនេះបានលើកឡើងថានាង​និងយកសារុងមកកែច្នៃទៅជារបស់របរផ្សែងៗ​ដើម្បីប្រើប្រាស់ក្នុងផ្ទះដូចជា ស្រោមខ្នើយ កម្រាលតុ កម្រាលទ្រាប់កែវចាន ម៉ូដសំលៀកបំពាក់​ Cute Cute ម៉ូដខោសំពត់សម្រាប់អ្នកធ្វើការ ម៉ូដបែបរាត្រីសមោសរ និងម៉ូដសម្រាប់ដើរលេងសមុទ្រ៕

ប្រភពៈ Lookingtoday

Leave a Reply

Your email address will not be published. Required fields are marked *