អតីតអ្នកចាត់ការទូទៅក្រុម Manchester United លោក Sir Alex Ferguson កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ

Posted by

 

យោងតាមគេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេសបានលើកឡើងថា អតីតអ្នកចាត់ការទូទៅ​ក្រុម Manchester United លោក Sir Alex Ferguson មានជំងឺធ្ងន់ធ្ងរហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរងនូវការហូរឈាមខួរក្បាល ។

លោក Ferguson វ័យ 76 ឆ្នាំគឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ឆ្នើមបំផុតរបស់ក្លឹបបាល់ទាត់ Manchester United ​​ ដោយជួយអោយក្លឹបឈ្នះពានរង្វាន់ចំនួន 13 លើកក្នុងក្របខ័ណ្ឌ Premier League ក្នុងអំឡុងពេល 26 ឆ្នាំរបស់គាត់នៅទឹកដី Old Trafford ។

រូបគាត់ក៏បានជួយ Man Unite ឈ្នះពានរង្វាន់ផ្សេងដែរ ដូចជា ក្របខ័ណ្ឌ FA Cup ៥ ដង និងក្របខ័ណ្ឌ Champions Leagues ២ ​លើកផងដែរ ។

សេចក្តីថ្លែងការណ៍របស់ក្លិប Manchester United កាលពីថ្ងៃសៅរ៍បានសរសេរថា: “លោក Sir Alex Ferguson បានធ្វើការវះកាត់សង្គ្រោះបន្ទាន់នៅថ្ងៃនេះដោយខួរក្បាលមានការហូរឈាម ហើយការវះកាត់ទទួលបានជោកជ័យ ។

គាត់ធ្លាប់ប្រកបរអាជិពជាកីឡាករលេងនៅលីកអេក្វាឌ័រ និងជាអ្នកគ្រប់គ្រងឲ្យក្រុម East Sterlingshire, St Mirren, Aberdeen និង Scotland ។

ប្រែសម្រួលដោយ វីរៈ

Leave a Reply

Your email address will not be published. Required fields are marked *