លោក Klopp បានបង្ហាញការចាប់អារម្មណ៌ចំពោះ Dembele

Posted by

 

យោងតាមគេហទំព័រផ្លូវការរបស់ The Mirror នៃចក្រភពអង់គ្លេសបានអោយដឹងថា លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ ហង្សក្រហម Liverpool បានបង្ហាញការចាប់អារម្មណ៌ក្នុងកានាំយកកីឡាករ Ousmane Dembele ពីក្លិប Barcelona​ មកកាន់ទឹកដី Anfield ។

ខ្សែប្រយុទ្ធរូបនេះបានផ្លាស់មកពីក្រុម Borussia Dortmund កាលពីរដូវក្តៅមុនក្នុងតម្លៃ 95 លានផោន។

កីឡាករវ័យ 20 ឆ្នាំរូបនេះត្រូវបានគេទុកឱ្យនៅលេងជាកីឡាករបម្រុងសម្រាប់ការប្រកួតស្មើ 2-2 ជាមួយក្រុម Real Madrid នៅ El Clasico កាលពីថ្ងៃអាទិត្យ ។

Dembele បានស៊ុតបញ្ចូលទីបានត្រឹមតែពីរគ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ ហើយអ្វីដែលធ្វើអោយកាន់តែពិបាកទៀតនោះគឺការមកដល់របស់ Antoine Griezmann មានន័យថា ជម្រើស ១១ នាក់ដំបូងរឹតតែពិបាកប្រជែង ។

ក្រៅពី  Klopp អ្នកចាត់ការទូទៅរបស់ហង្សក្រហមចាប់អារម្មណ៍ចំពោះDembele ក៏នៅមាន Chelsea បង្ហាញពីការចាប់អារម្មណ៌នេះដែរ ។

ប្រែសម្រួលដោយ វីរះ

Leave a Reply

Your email address will not be published. Required fields are marked *