Frank Lampard បានបង្ហាញពីខ្សែបម្រើកណ្តាលខ្លាំងៗ 5 នាក់ដែលគាត់បានជួបនៅក្នុងក្របខ័ណ្ឌ Premier League

Posted by

 

Frank Lampard បានដាក់ឈ្មោះកីឡាករខ្សែបម្រើកណ្តាលកំពូល 5 រូប ដែលគាត់ធ្លាប់លេងក្នុងក្របខ័ណ្ឌ Premier League ហើយបាននិយាយថា Yaya Toure ខ្លាំងជាងគេ។ ខ្សែបម្រើកណ្តាលទាំង ៥ រួមមាន  Steven Gerrard, Yaya Toure, Roy Keane, Patrick Vieira និង Paul Scholes ។

Lampard បានចំណាយពេល 13 ឆ្នាំនៅក្លិប Chelsea គាត់បានឈ្នះពាន Premier League ចំនួន 3 ដងនិងពាន Champions League ចំនួន ១ដង ហើយគាត់បានប្រឈមនឹងកីឡាករល្អៗបំផុតរបស់ពិភពលោក ។

Lampard បានប្រាប់ទៅ BBC ថា: “ខ្ញុំយល់ក្នុងចំណោមខ្សែបម្រើទាំង ៥ កីឡាករ Yaya Toure ជាកំពូលខ្សែបម្រើខ្សែប្រយុទ្ធដ៏មានឥទ្ឋិពលម្នាក់ ដែលខ្ញុំបានប្រឈមមុខនៅក្នុងអាជីពរបស់ខ្ញុំ គាត់អាចបង្ហាញទំរងលេងគ្រប់ស្ថានការទាំងអស់ គាត់ពិតជាអស្ចារ ។

ប្រភពៈ BBC

ប្រែសម្រួលដោយ៖ វីរះ

Leave a Reply

Your email address will not be published. Required fields are marked *