Liverpool បានប្រាប់តម្លៃ Federico Chiesa

Posted by

យោងតាមគេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេសបានឱ្យដឹងថាហង្សក្រហម Liverpool និងចំណាយលុយ 44 លានផោនដើម្បីនាំកីឡាករ Federico Chiesa មកកាន់ទឹកដី Anfield។

ហង្សក្រហមជាក្រុមមួយក្នុងចំណោមក្រុមដ៏ទែទៀតដែលកំពុងសម្លឹងទៅរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Fiorentina នៅរដូវក្តៅនេះ។

យោងតាមសារព៌តមាន Corriere dello Sport ប្រចាំប្រទេសអ៊ីតាលីបាននិយាយថាកីឡាករវ័យ 20 ឆ្នាំ Federico Chiesa បានបង្ហាញទំរងលេងដ៏គួរអោយទាក់ទាញនៅក្នុងរដូវកាលនេះជាមួយក្លឹបបាល់ទាត់ Fiorentina ក្នុងក្របខ័ណ្ឌ Serie A​ ។

សូមបីតែគ្រូបង្វិករបស់ក្លឹប Manchester City, Manchester United និង Napoli ក៏បាននិយាយសេសើពីភាពរីកចំរើនរបស់គេដែរ ។

Fiorentina នឹងមិនពិចារណាលើការផ្តល់ជូនពិសេសក្រោមតម្លៃ 44 លានផោនទេ។

ប្រែសម្រួលដោយ វីរះ

Leave a Reply

Your email address will not be published. Required fields are marked *