Romelu Lukaku បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup រវាងក្រុម Manchester United និងតោខៀវ Chelsea

Posted by

Romelu Lukaku នឹងមិនបានចូលលេងជាមួយ Man United នៅថ្ងៃអាទិត្យនេះទេ ក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែរូបគាត់និងបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រ FA Cup ។

កីឡាករ Lukaku ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុម Manchester United នៅរដូវកាលនេះជាមួយនឹងគ្រាប់បាល់ 27 គ្រាប់បានរងរបួសជើងក្នុងជ័យជម្នះ 2-1 លើ Arsenal នៅ Old Trafford នៅថ្ងៃទី 29 ខែមេសា ។

លោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Man Utd បានបញ្ជាក់ថាកីឡាករ Lukaku នឹងមិនមានវត្តមានពីរប្រកួតចុងក្រោយរបស់ក្លឹបនៅលើទឹកដី West Ham នាថ្ងៃស្អែកនិងនៅ Watford កាលពីថ្ងៃអាទិត្យឡើយ ។

ប៉ុន្តែលោក Mourinho បាននិយាយថាលោកមានទំនុកចិត្តថាកីឡាករអន្តរជាតិប៊ែលហ្សិកនឹងត្រូវស្តារមុខទៅជួប Chelsea នៅឯកីឡដ្ឋាន Wembley នៅថ្ងៃទី 19 ខែឧសភា។

នៅពេលសួរថាតើ Lukaku នឹងលេងម្តងទៀតនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះលោក Mourinho បាននិយាយថា: “អត់ទេ។ យើងនឹងព្យាយាម សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup។

លោក Mourinho ក៏បានបញ្ជាក់ផងដែរថាលោក Michael Carrick ប្រធានក្រុមដែលនិងចូលនិវត្តន៍ពីបាល់ទាត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយរូបគេនឹងបង្ហាញខ្លួនពេលប៉ះជាមួយក្រុម Watford ។

លោក Mourinho បាននិយាយថា “គាត់នឹងបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយនៅទឹកដី Old Trafford” ក្នុងក្របខ័ណ្ឌ Premier League ជាមួយ Watford ។

ប្រភពៈ The Mirror UK

ប្រែសម្រួលដោយៈ វីរះ

Leave a Reply

Your email address will not be published. Required fields are marked *